ការគ្រប់គ្រងទំនាស់ក្នុងវិស័យព្រៃឈើ

ការគ្រប់គ្រងទំនាស់ក្នុងវិស័យព្រៃឈើ

ជារើយៗប្រជាជនទន់ខ្សោយ និងក្រីក្របំផុត គឺជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីទំនាស់។ យុទ្ធសាស្រ្តរបស់រីខូហ្វ មានគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃទំនាស់ធនធានធម្មជាតិ ក្នុងប្រទេស និងដើម្បីដោះស្រាយនូវមូលហេតុចម្បងនៃទំនាស់ទាំងនេះ។ ការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងសហគមន៍ព្រៃឈើ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្រ្តនេះ។​ ការពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធសំខាន់ៗដែលរួមមាន ទាំងជនជាតិដើមភាគតិច ប្រជាជនមូលដ្ឋាន ស្រី្ត និងក្រុមសម្លេងភាគតិច ក្នុងការដោះស្រាយទំនាស់តាមបែបវិជ្ជមាន គឺជាគោលការណ៍គ្រឹះសំខាន់ផងដែរក្នុងការគាំទ្រដល់ការគ្រប់គ្រងទំនាស់ប្រកបដោយនិរន្តរភាព និងយុត្តិធម៌។

 

រីខូហ្វក៏ផ្តោតការយកចិត្តទុកដាក់ដើម្បីស្វែងយល់អំពីឬសគល់នៃទំនាស់​ក្នុងវិស័យព្រៃឈើ ផលប៉ះពាល់ និងដំណោះស្រាយនៅនឹងកន្លែង។  បញ្ហាទំនាស់ គោលនយោបាយ កម្មវិធីព្រៃឈើ និងក្របខណ្ឌច្បាប់នៅក្នុងប្រទេស និងក្នុងតំបន់ត្រូវបានធ្វើការវិភាគ និងយកលទ្ធផលដែលបានមកទៅប្រើប្រាស់ក្នុងការតស៊ូមតិ ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍសមត្ថភាពភាគភាគីពាក់ព័ន្ធក្នុងកាត់បន្ថយ និងគ្រប់គ្រងទំនាស់ក្នុងវិស័យព្រៃឈើឲ្យមានប្រសិទ្ធភាព។