បរិយាប័ន្នសង្គម និងសមធម៌យេនឌ័រ

បរិយាប័ន្នសង្គម និងសមធម៌យេនឌ័រ

រីខូហ្វបានលើកឡើង និងស្វែងរកដំណោះស្រាយនូវរាល់បញ្ហាទាំងឡាយដែលទាក់ទងទៅនឹងសមធម៌សង្គម និងយេនឌ័រ នៅគ្រប់ផ្នែក និងគ្រប់​គម្រោងការងារទាំងអស់របស់ខ្លួន និងស្វែងយល់អំពីឧបសគ្គនានាដែលរារាំងដល់ការចូលរួមពេញលេញរ​បស់ស្រ្តី និងក្រុមសម្លេងភាគតិច រួមមានការទទួលបានសេវាកម្មនានា ការបែងចែកផលប្រយោជ​ន៍ដែលបានមកពីសហគមន៍ព្រៃឈើប្រកបដោយយុត្តិធម៌ និងការទទួលបានសិទ្ធិសមរម្យ។ រីខូហ្វ​បានពង្រឹងសមត្ថភាពដល់ប្រជាជនមូលដ្ឋាន ដើម្បីធ្វើសំណើរសុំនូវសេវាកម្មនានា និងដើម្បីចូលរួមនូវរាល់គ្រប់កម្មវិធីរបស់រដ្ឋាភិបាល។ លើសពីនេះទៀត រីខូហ្វក៏បានធ្វើការកសាងសមត្ថភាព​ទៅដល់ស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកដឹកនាំសហគមន៍មូលដ្ឋាន ដើម្បីឆ្លើយតបប្រកបដោយសមធម៌ ប្រសិទ្ធភាព និងប្រសិទ្ធផលទៅនឹងតម្រូវការរបស់ប្រជាជនមូលដ្ឋាន។