អន្តរកម្មរវាងមនុស្ស ព្រៃឈើ និងការប្រែប្រួលអាកាសធាតុ

អន្តរកម្មរវាងមនុស្ស ព្រៃឈើ និងការប្រែប្រួលអាកាសធាតុ

យុទ្ធសាស្រ្តរបស់​រីខូហ្វ ផ្តោតទៅលើការពង្រឹងសមត្ថភាពរបស់ប្រជាជនមូលដ្ឋានក្នុងការគ្រប់គ្រងព្រៃឈើ ឆ្លើយតបទៅនឹងការបន្សាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈ សហគមន៍ព្រៃឈើ គឺជាយុទ្ធសាស្រ្តដ៏សំខាន់មួយក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងជួយកាត់បន្ថយបានជាអតិបរមានូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ រីខូហ្វនៅតែបន្តអាណត្តិការងាររបស់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីចូលរួមឲ្យបានពេញលេញ និង​ចែករំលែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ប្រជាជនមូលដ្ឋាន តាមរយៈការគ្រប់គ្រងព្រៃឈើល្អ ដែលនឹងជម្រុញឲ្យពួកគេអាចបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុបាន។ កតា្តនេះក៏រួមបញ្ចូលផងដែរនូវ ការអភិវឌ្ឍសមត្ថភាពរបស់សហគមន៍ដើម្បីទប់ទល់ទៅនឹងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួអាកាសធាតុ រួមទាំងលើកកម្ពស់មូលធនស្ថាប័ន ការប្រកបរបរចិញ្ចឹមជីវិត សុវត្ថិភាពទឹក និងថាមពល រួមជាមួយនឹងការគ្រប់គ្រងព្រៃឈើប្រកបដោយសុវត្ថិភាព ក្នុងតំបន់ទេសភាព ជាពិសេសចំពោះប្រជាជនក្រីក្រ និងស្រី្តដែលជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ។ 

 

រីខូហ្វបាន​បង្កើតកម្មវិធីក្នុងសហគមន៍មូលដ្ឋាន និងគម្រោងសាកល្បងនានា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពក្នុងការបន្សាំ និងតួនាទីរបស់សហគមន៍ព្រៃឈើក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ​   ដែលនឹងរួមចំណែកលើកកម្ពស់ការគាំទ្រនៅថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងការកាត់បន្ថយ   និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។