I. សេចក្តីផ្តើម
សហគមន៍ព្រៃឈើនៅកម្ពុជា ត្រូវបានអនុវត្តក្នុងរូបភាពសាកល្បងនៅតំបន់មួយចំនួនចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែនៅពេលនោះមិនទាន់មានការទទួលស្គាល់តាមផ្លូវច្បាប់ទេ រហូតដល់ដើមទសវត្សរ៍ឆ្នាំ២០០០ ទើបមានការបញ្ជ្រៀបការគ្រប់គ្រងសហគមន៍ព្រៃឈើ នៅក្នុងច្បាប់ស្តីពីព្រៃឈើ ២០០២ និងក្រោយមកទៀតរាជរដ្ឋាភិបាលបានចេញនូវ អនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០០៣) ហើយនិងមានដាក់ចូលនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីមួយ (២០០៣-២០០៨) និងដំណាក់កាលទីពីរ (២០០៨-២០១៣)។ នៅក្នុងផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ បានទទួលស្គាល់នូវតម្រូវការក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ។ ទោះជាយ៉ាងនេះក៍ដោយការបង្កើត និងគ្រប់គ្រងសហគមន៍ព្រៃឈើមានការទទួលស្គាល់តាមផ្លូវច្បាប់នៅក្រោយឆ្នាំ២០០៦ បន្ទាប់ពីមានប្រកាសស្តីពីគោលការណែនាំអំពីសហគមន៍ព្រៃឈើ។
ខេត្តក្រចេះមានសហគមន៍ព្រៃឈើចំនួន៤៥កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើ ៦៥,២៥៥ ហិកតា ស្ថិតក្នុង៤៥ភូមិ ១៧ឃុំ និងស្រុកចំនួន០៥ (ស្រុកឆ្លូង ស្រុកស្នួល ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ និងស្រុកសំបូរ) ព្រមទាំងមានសមាជិកសហគមន៍ព្រៃឈើចូលរួមសរុបចំនួន ៧៨៤០គ្រួសារ ស្មើនឹង១៨៩៨៦នាក់ ស្រ្តី៨៥៥៦នាក់ ។ សហគមន៍ព្រៃឈើនៅក្នុងខេត្តក្រចេះស្ថិតនៅក្នុងដំណាក់កាលផ្សេងៗ គ្នានៃការអភិវឌ្ឍន៍ ក្នុងនោះមានសហគមន៍ចំនួន២៧កន្លែងគ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ៤២២៤៩ហិកតា មានប្រកាសទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានចុះកិច្ចព្រមព្រៀងរវាង គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើជាមួយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ សហគមន៍ព្រៃឈើចំនួន១៨កន្លែងទៀត មានផ្ទៃដី២៣០០៦ហិកតា មិនទាន់ទទួលបានប្រកាសទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឡើយ។ ក្នុងចំណោមសហគមន៍ ២៧កន្លែងដែលបានចុះកិច្ចព្រមព្រៀង មានសហគមន៍ចំនួន ២៥កន្លែង កំពុង និងបានរៀបចំផែនការគ្រប់គ្រងព្រៃហសគមន៍ ដែលក្នុងនោះមានសហគមន៍ព្រៃឈើចំនួន ៨កន្លែង មានផ្ទៃដី៩៣៤៥ហិកតា ទទួលបានការអនុម័ត ផែនការគ្រប់គ្រងពីខណ្ឌរដ្ឋបាលព្រៃឈើ។
ការបង្កើតសហព័ន្ធសហគមន៍ព្រៃឈើ និងដំណើរការបណ្តាញសហគមន៍ព្រៃឈើនៅថ្នាក់ខេត្ត និងថ្នាក់ជាតិគឺជាយុទ្ធសាស្រ្តនៃការអនុវត្តកម្មវិធីសហគមន៍ព្រៃឈើជាតិ (កម្មវិធីទី៤ នៃកម្មវិធីព្រៃឈើជាតិ ឆ្នាំ២០១០ដល់ឆ្នាំ២០២៩)។ លើសពីនេះទៀត មានយន្ដការមួយចំនួនត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ ដែលក្នុងនោះ មានការបង្កើត គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត (PCFPCC) ដែលដឹក នាំដោយខណ្ឌរដ្ឋបាលព្រៃឈើ មានសមាជិកមកពីបណ្ដាអង្គការនានា ដែលបាននិងកំពុងអនុវត្ដការងារសហគមន៍ព្រៃឈើនៅក្នុងខេត្ត គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ (NCFPCC) ដែលដឹកនាំដោយរដ្ឋបាលព្រៃឈើ (ការិយាល័យសហគមន៍ព្រៃឈើ) និងមានសមាជិកមកពីបណ្ដាអង្គការជាតិ និងអន្ដរជាតិ ដែលបាននិងកំពុង ការអភិវឌ្ឍសហគមន៍ព្រៃឈើ។
បណ្តាញសហគមន៍ព្រៃឈើត្រូវបានទទួលស្គាល់ថាជាយុទ្ធសាស្ដ្រដើម្បីគ្រប់គ្រងសហគមន៍ព្រៃឈើ តាមរយៈការចែករំលែកព័ត៌មាន, បទពិសោធន៍, ចំណេះដឹង, ការចាប់អារម្មណ៍ជាទូទៅសម្រាប់ការតស៊ូមតិ និងការចូលរួមរបស់ភាគីពាក់ព័ន្ធសំខាន់ៗ មានដូចជាអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយនិងវិស័យឯកជន ក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ។ ខុសពីបណ្តាញដ៏ទៃទៀត បណ្តាញសហគមន៍ព្រៃឈើមានស្ថាប័នដែលគាំទ្រដោយច្បាប់ "ផ្ទះ" ដូចជាអនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើឆ្នាំ២០០៣ ដែលក្នុងនោះគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើកើតឡើងដោយការបោះឆ្នោតពីសមាជិក និងទទួលស្គាល់ដោយមេឃុំ (មានចែងនៅក្នុងប្រកាសគោលការណ៍ណែនាំស្តីពីសហគមន៍ព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០០៦ជំពូក ៣ មាត្រា ១១) ។
RECOFTCតាមរយៈគម្រោង SFMRLE បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងអង្គការដៃគូផ្សេងៗ ទៀត រៀបចំបង្កើតបណ្តាញសហគមន៍ព្រៃឈើ ខេត្តក្រចេះ នៅខែសីហា ឆ្នាំ២០១២។ បច្ចុប្បន្នបណ្តាញសហគមន៍ព្រៃឈើខេត្តក្រចេះកំពុងដំណើរការដោយមានការសម្របសម្រួលពីគម្រោង PaFF សហការជាមួយអង្គការដៃគូ និងរដ្ឋបាលព្រៃឈើ។ ទោះជាយ៉ាងនេះក៍ដោយ សមត្ថភាពដើម្បីបំពេញតួនាទីរបស់បណ្តាញសហគមន៍ព្រៃឈើនៅមានកំរិតទាក់ទងទៅនឹងការទំនាក់ទំនងជាផ្លូវការមួយអ្នកពាក់ព័ន្ធ ការធ្វើរបាយការណ៍ជូនគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត ដែលទាមទារឲ្យមានការពង្រឹងសមត្ថភាពបន្ថែមទៀត។
គម្រោង PaFF នឹងរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលស្តីពីការពង្រឹងសម្ថភាព និងដំណើរការបណ្តាញសហគមន៍ព្រៃឈើ ដើម្បីពង្រឹងប្រសិទ្ធិភាពនៃដំណើរការបណ្តាញក្នុងការគាំទ្រដល់ការសម្របសម្រួល គ្រប់គ្រង និងអភិវឌ្ឍសហគមន៍ព្រៃឈើ។
II. គោលបំណង
- ពង្រឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវ និងដំណើរការបណ្តាញសហគមន៍ព្រៃឈើ
- ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ រវាងសហគមន៍ និងសហគមន៍
- កំណត់នូវសកម្មភាពជាអាទិភាព និងតម្រូវការនានាក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ
III. លទ្ធផលរំពឹងទុក
- បណ្តាញយល់ដឹងកាន់តែច្បាស់ ពីតួនាទី និងការទទួលខុសត្រូវ យន្តការ រចនាសម្ព័ន្ធទំនាក់ទំនង ដែលសម្រួលដល់ដំណើរការរបស់បណ្តាញ
- ទទួលបាននូវការអនុវត្តល្អៗ សម្រាប់ចែករំលែកជាមួយសមាជិកសហគមន៍ព្រៃឈើ ដើម្បីពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើ
- កំណត់បាននូវសកម្មភាពជាអាទិភាព និងតម្រូវការជាមូលដ្ឋានក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ ដើម្បីលើកឡើងជាមួយអ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍសហគមន៍ព្រៃឈើ
IV. ទីកន្លែង
រដ្ឋបាលព្រៃឈើក្រចេះ
V. រយៈពេល និងកាលបរិច្ឆេទ
- រយៈពេល ២ថ្ងៃ
- ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦
VI. សមាសភាពចូលរួម:
តំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ឃុំ និងខេត្ត គណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើក្នុងគោលដៅរបស់ គម្រោង PaFF អង្គការរីខូហ្វ (RECOFTC), ក្រុមអង្គការដៃគូដែលចូលរួមអនុវត្តគម្រោង PaFF ដែលក្នុងនោះមានអ្នកចួលរួមសរុប ២៤នាក់ ។
លេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៩៩៨៨១៩, ០១២ ៣៥២៣៥៨
VII. របៀបវារៈ
កាលបរិច្ឆេទ និង រយៈពេល | ប្រធានបទ | គោលបំណង៖ នៅចុងបញ្ចប់នៃការពិភាក្សា សិក្ខកាមអាច | វិធីសាស្រ្ត | អ្នកសម្របសម្រួល |
ថ្ងៃទី១៖ ១៨ ខែកញ្ញា ឆ្នាំ២០១៦ | ||||
08.00- 08.15 | ការចុះឈ្មោះរបស់សិក្ខាកាម |
|
| ស៊ន ចាន់សី |
08.15- 08.30 | គោលបំណង និងដំណើរការ | យល់ដឹងពីគោលបំណង និងដំណើរការ ដើម្បីមានភាពងាយស្រួលក្នុងការចូលរួម | បទបង្ហាញ | ហេង ដា |
08.30- 09.00 | លទ្ធផលរំពឹងទុក | ធ្វើការឆ្លុះបញ្ចាំងនៅចុងបញ្ចប់នៃសិក្ខាសាលា | ពិភាក្សាជាក្រុម | ថាច់ មេត្រី |
09.00-09.15 | សំរាកអាហារសម្រន់ |
|
|
|
បណ្តាញសហគមន៍ព្រៃឈើ អ្នកពាក់ព័ន្ធសំខាន់ៗ និងវេទិកា នានា | ||||
09.15-09.30 | ប្រវត្ត និងមូលដ្ឋានគតិយុទ្ធ ក្នុងការរៀបចំបណ្តាញសហគមន៍ព្រៃឈើ |
| បទបង្ហាញ | ហេង ដា |
09.30-12.00 | រចនាសម្ព័ន្ធ និងវេទិកាក្នុងការសម្របសម្រួលសហគមន៍ព្រៃឈើ ជាមួយអ្នកពាក់ព័ន្ធ (ការវិភាគអ្នកពាក់ព័ន្ធ |
|
| ហេង ដា ថាច់ មេត្រី |
12.00-13.30 | សំរាកសំរាកអាហារថ្ងៃត្រង់ |
|
|
|
13.30-15.00 | គោលបំណង និងតួនាទីរបស់បណ្តាញសហគមន៍ព្រៃឈើ |
|
| ហេង ដា ថាច់ មេត្រី |
15.00-15.20 | សម្រាកអាហារសម្រន់ |
|
|
|
15.20-17.00 | ពិនិត្យ និងពិភាក្សាអំពីតំរូវការសម្រាប់ឲ្យ បណ្តាញដើម្បីបំពេញតួនាទី |
|
| ហេង ដា ថាច់ មេត្រី |
ថ្ងៃទី២៖ ១៩ ខែកញ្ញា ឆ្នាំ២០១៦ | ||||
ទម្រង់ឯកសារក្នុងការទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ | ||||
08.30- 10.00 | ទម្រង់ឯកសាសំខាន់ៗ សម្រាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ |
|
| ហេង ដា ថាច់ មេត្រី មន្ត្រីរដ្ឋបាលព្រៃឈើ |
10.00- 10.20 | សម្រាកអាហារសម្រន់ |
|
|
|
10.20- 12:00 | ទម្រង់ឯកសាសំខាន់ៗ សម្រាប់ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ(ត) |
|
| ហេង ដា ថាច់ មេត្រី មន្ត្រីរដ្ឋបាលព្រៃឈើ |
12.00- 13:20 | សំរាក |
|
|
|
ការចែករំលែករវាងសហគមន៍ព្រៃឈើ និងសហគមន៍ព្រៃឈើ | ||||
13:20-15.00 | គម្រោងឥណ្ទទានគាំទ្រការអនុវត្តផែនការគ្រប់គ្រងរបស់សហគមន៍ព្រៃឈើ ក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ |
|
| តំណាងស.ព ព្រៃក្បាលបី |
15.00-15.20 | សម្រាកអាហារសម្រន់ |
|
|
|
15.20-16.20 | កំណត់នូវសកម្មភាព និងតម្រូវការជាមូលដ្ឋានក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ | កំណត់បាន និងឯកភាពនូវសកម្មភាពជាអាទិភាព និងតម្រូវការជាមូលដ្ឋានក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ សម្រាប់ខេត្តក្រចេះ |
| ហេងដា ថាច់ មេត្រ្តី |
16.20-17.00 | បូកសរុប និងឆ្លុះបញ្ចាំងលទ្ធផល |
|
|
|