RECOFTC កម្ពុជា
ព្រឹត្តិការណ៍

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើ

Jan 22
2021
Location
ខេត្ត កំពង់ចាម

រីខូហ្វបានសហការជាមួយ ក្រុមការងារយេនឌ័រនៃរដ្ឋបាលព្រៃឈើ ក្នុងការរៀបចំគោលនយោ​បាយ និង យុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើមួយដើម្បីជួយបង្កើនការចូលរួមរបស់ស្រ្តីក្នុងការគ្រប់​គ្រង និងអភិវឌ្ឍធនធានព្រៃឈើនិងសត្វព្រៃតាមរយៈការកាត់បន្ថយគម្លាតយេនឌ័រ ​​និងការបង្កើនជីវភាពរស់នៅ និង​​សមត្ថភាព ភាពធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ។ ដើម្បីអោយ​គោល​នយោ​បាយ ​​​និង យុទ្ធសាស្រ្ត​​បញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើមានប្រសិទ្ធិភាព ​សិក្ខា​សាលាពិគ្រោះយោបល់បានរៀបចំឡើង ដើម្បីប្រមូលធាតុចូលបន្ថែមពីអ្នកចូលរួម ដែលមានសមាសភាពមកពី តីរដ្ឋបាលព្រៃឈើ ក្រសួងកិច្ចការនារី បណ្តាញសហគមន៍ព្រៃឈើ អជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ 

សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង៖

                - ពិនិត្យ និង ពិភាក្សា លើសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើ ។

                - ប្រមូលធាតុចូលបន្ថែមពីអ្នកចូលរួមដើម្បីកែសម្រួល បញ្ចប់សេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើ ។