RECOFTC កម្ពុជា
រឿង

ប្រធានឥណទាន​សហគមន៍​ពង្រីកក្រុម​ឥណទាន​ដើម្បី​ជួយដល់សហគមន៍

21, April 2020
RECOFTC Cambodia
ស្រ្តី​ជាថ្នាក់ដឹកនាំ​ក្នុងប្រទេសកម្ពុជា បាន​ពង្រីក​ឥណទានសហគមន៍​ព្រៃឈើឲ្យ​ក្លាយ​ជា​ប្រភព​ផ្តល់​ថវិកា​សម្រាប់​សហគមន៍ និង​ការពារ​ព្រៃឈើ ទោះបី​មាន​ឧបសគ្គក៏ដោយ។
Talk of the Forest

នៅពេល​ដែល លោកស្រីជួប សារឿន មក​ដល់​ទីរួម​ខេត្តក្រចេះ ដើម្បីចូលរួម​ក្នុង​សិក្ខាសាលា​ឆ្លុះបញ្ចាំងឥណទាន​សហគមន៍​ព្រៃឈើ លោកស្រី​បានសម្រេចចិត្ត​រួច​ហើយ​ដើម្បីឈប់​ពីតួនាទី​ជាប្រធាន​ក្រុមឥណទាន។  

ខ្ញុំចង់លាលែង​ពីតំណែងនេះជាសំដី​របស់​លោកស្រី ជួប សារឿន មកពី​ភូមិខ្សាច់លាវ ក្នុងខេត្ត​ក្រចេះ។ សមាជិក​របស់ក្រុមឥណទាន​ម្នាក់ មិនព្រមបង់​ការប្រាក់​ជាងពីរខែមកហើយ ហើយ​លោកស្រី ជួប សារឿន គិតថានេះ​ជា​កំហុសរបស់គាត់ ខ្ញុំខ្លាចក្រែងអ្នកដទៃ​នឹង​យកគម្រូតាមនេះ ហើយខ្ញុំ​នឹង​ត្រូវ​ទទួលការស្តីបន្ទោសពី​ភាពខ្វះខាត​នៃ​ការគ្រប់គ្រងរបស់ខ្ញុំលោកស្រីមានប្រសាសន៍យ៉ាងដូច្នេះ។  

រីខូហ្វ បាន​រៀបចំ​បង្កើត​ឥណទាន​សហសគមន៍ក្នុងឆ្នាំ២០១៤ ជាវិធីសាស្រ្ត​ថ្មី​សម្រាប់សហគមន៍​ទទួល​បាន​ប្រាក់ក្នុង​ការ​អនុវត្ត​ផែនការគ្រប់គ្រងសហគមន៍។ គ្រប់គ្រងដោយខ្លួនឯង និង​ទទួល​បាន​ការប្រាក់៣% ឥណទានសហគមន៍​គឺ​មាន​សុវត្ថិភាពជាង​គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ។ ការប្រាក់ដែល​ទទួល​បាន​នឹង​ចូលទៅក្នុងការបង្កើនទុន ការគ្រប់គ្រង​ព្រៃសហគមន៍ និងការងាររដ្ឋបាល។

នៅ​ឆ្នាំ ២០១៦ ឥណទាន​សហគមន៍​បាន​អនុវត្តសាកល្បងនៅសហគមន៍ព្រៃឈើ​ចំនួន​១០ នៅខេត្តក្រចេះ និងស្ទឹងត្រែង តាមរយៈការ​គាំទ្រ​របស់កម្មវីធីភាពជាដៃគូព្រៃឈើ និងជលផល (PaFF) ​ទទួល​បាន​ការ​ថវិកា​ពី​ទីភ្នាក់ងារ​ស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។ កម្មវិធីនេះ មានរយៈពេល​៨ឆ្នាំ ដែល​ជួយដល់​ការបង្កើនភាពស៊ាំរបស់សហគមន៍​ទៅ​នឹង​បញ្ហា​ដែល​កើតពីធម្មជាតិ និងសេដ្ឋកិច្ច តាមរយៈសហគមន៍ដែលពឹងផ្អែកលើការគ្រប់គ្រងធនធានធម្មជាតិ។

កម្មវិធី PaFF បានគាំទ្រ​ដល់សហគមន៍ខ្សាច់លាវ ក្នុងការបង្កើតឥណទានសហគមន៍​ព្រៃឈើ​ក្នុងខែធ្នូ ឆ្នាំ២០១៨។    

map
សហគមន៍ខ្សាច់លាវ ស្ថិតក្នុងខេត្ត​ក្រចេះ។ នៅឆ្នាំ ២០១៨ កម្មវិធី PaFF បាន​ជួយ​សហគមន៍បង្កើតឥណទាន​សហគមន៍ព្រៃឈើ ដោយ​ឥណទាននេះ​គឺ​ជាប្រភព​ចំណូលរបស់​សហគមន៍សម្រាប់​ការគ្រប់គ្រងសហគមន៍ព្រៃឈើ

លោកស្រី ជួប សារឿន ទើបតែ​ធ្វើ​ជាប្រធាន​ឥណទាន​សហគមន៍​បាន​តែ៣ខែប៉ុណ្ណោះ មុនពេល​សម្រេចចិត្ត​លាលែង​ពី​ការងារនេះ ក្នុងខែ​កុម្ភៈ ប៉ុន្តែនៅ​ពេល​ដែល​គាត់ចូលរួម​ក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីឥណទាន​សហគមន៍ គាត់​បានទទួលការ​លើកទឹកចិត្ត​ពី គណៈកម្មាការឥណទាន​ដែល​មក​ពីសហគមន៍ដទៃឲ្យ​គាត់​បន្ត​ការងារ​របស់គាត់។ អ្នកចូលរួម​ដទៃទៀត បានផ្តល់ជាយោបល់ និងបទពិសោធន៍​របស់ពួក​គាត់​ពីក្នុងការ​អនុវត្តការងារនេះ ដើម្បីជួយដល់​លោកស្រី ជួប​ សារឿន ក្នុងការដោះស្រាយ​បញ្ហានេះ។

រីខូហ្វក៏ជួយសម្របសម្រួល​ឲ្យក្រុមឥណទាន​សហគមន៍ខ្សាច់លាវ ឲ្យមាន​កិច្ចប្រជុំ​នៅ​ភូមិ​ខ្សាច់លាវជាមួយនឹង​សមាជិក​រួមទាំងសមាជិកក្រុមឥណទានដែល​មិន​បង់ការប្រាក់ និង​អជ្ញាធរមូលដ្ឋាន។ លោកស្រី ជួប សារឿន មាន​ឳកាស​ក្នុងការ​​បញ្ចុះបញ្ចូល​សមាជិកសហគមន៍​ ដែល​ថា​ក្រុមឥណទាន​មាន​ផល​ប្រយោជន៍សម្រាប់ពួកគាត់ និង​មាន​ភាព​ខុសគ្នា​ពី​ក្រុមសន្សំពីមុន។

ថវិកា​ដែល​ខ្ញុំគ្រប់គ្រង​សម្រាប់​ឥណទានសហគមន៍មិន​មែន​ជារបស់ខ្ញុំទេ” លោកស្រី បាន​មានប្រសាសន៍​យ៉ាងដូច្នេះ “វាគឺ​ជាថវិការ​របស់យើងទាំងអស់គ្នា ហើយ​វាជាប្រភពថវិកាតែមួយគត់​ដែល​យើង​រកបាន​ដោយខ្លួនឯងដើម្បី​ប្រើសម្រាប់​ការពារព្រៃឈើ​របស់​យើង​

សម្រាប់ លោកស្រី ដំណើរការ​របស់​ឥណទានសហគមន៍​ គឺ​ខុសគ្នា​ពីក្រុមសន្សំដែល​សហគមន៍បង្កើត​ក្នុងឆ្នាំ ២០១៤ តាមរយៈការ​គាំទ្រ​ពី​អង្គការ​ក្រៅរដ្ឋាភិបាលមួយ។ ក្រុមសន្សំ​បង្កើតឡើងដោយ​មិនបានសុំការទទួលស្គាល់​​ពី​អជ្ញាធរ និង​មន្រ្តីជំនាញណាឡើយ និងសមាជិកសហគមន៍មិន​សូវមាន​អ្នកបាន​ដឹងពីក្រុមនេះឡើយ។ ដូចនេះថវិការបស់ក្រុមសន្សំបាន​បាត់បង់ ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់លាស់។ 

ឥណទានសហគមន៍ បានដឹងដោយសមាជិកសហគមន៍ព្រៃឈើលោកស្រី ជួប សារឿនបាននិយាយយ៉ាងដូចេ្នះ ដូចនេះ​ប្រសិន​បើ​អ្នកណាយក​ថវិកានេះ មានន័យថាគេបានយក​ថវិកា​របស់សមាជិកគ្រប់ៗគ្នា។ 

Meeting
លោកស្រីជួប សារឿន ជាប្រធាន​ជួប​ជាមួយគណៈកម្មាការ​ផ្សេងទៀតនៃ​ឥណទាន​សហគមន៍ព្រៃឈើខ្សាច់លាវ ក្នុងខេត្តក្រចេះ ដែល​បានបង្កើតក្នុងឆ្នាំ២០១៨​ ជាមួយនឹងថវិកាចំនួន ១០០០ដុល្លារអាមេរិច

ការដឹក​នាំរបស់លោកស្រី ជួប សារឿន បានធ្វើឲ្យ​សមាជិក​ដែល​ចូលរួមមានការជឿជាក់ ដោយ​សមាជិក​ដែល​មិន​បាន​បង់​ការ​ប្រាក់​យល់​ព្រម​បង់​វិញ និង​សមាជិក​ដែល​បាន​យក​ថវិកាពីក្រុមសន្សំលើកមុន​ចំនួន៥នាក់​ក៏យល់​ព្រម​បង់ត្រលប់មកវិញនូវថវិកា​ចំនួន ៥៥០ដុល្លារអាមេរិច ចូលទៅក្នុងឥណទានសហគមន៍ព្រៃឈើសម្រាប់ការ​ប្រើប្រាស់។

បច្ចុប្បន្ន ឥណទានសហគមន៍​អាច​ផ្តល់ថវិកាចំនួន ២០ដុល្លារអាមេរិច ក្នុងមួយខែ​។ ឥណទាន​សហគមន៍​បច្ចុប្បន្ន​​មាន​ថវិកាចំនួន ២.១៧០ដុល្លារអាមេរិច សម្រាប់​ឲ្យសមាជិកខ្ចី។ ថវិកានេះ កើនឡើង​ពីរដងតាំងពី​លោកស្រី ជួប សារឿន ធ្វើជាប្រធាន។

វាដូចជា​ការយល់សប្តិចឹងនេះជាសំដីរបស់លោកស្រី ជួប សារឿនខ្ញុំរៀបនឹង​សុំឈប់ទៅ​ហើយ ប៉ុន្តែ​ឥលូវខ្ញុំនឹងប្តេជ្ញា​បំពេញ​ការងារ និង​ធ្វើឲ្យឥណទាន​សហគមន៍ទទួល​បានជោគជ័យ

### 

សម្រាប់ព័ត៌មាន​បន្ថែមពី​ការងារ​របស់រីខូហ្វ កម្ពុជា  សូមចូលទៅមើលទំព័រនេះ និង តាមដានក្នុងទំព័រហ្វេសប៊ុក សម្រាប់បច្ចុប្បន្នភាពប្រចាំថ្ងៃ។ 

ការងាររបស់រីខូហ្វធ្វើបាន​ដោយ​មានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)