RECOFTC កម្ពុជា
រឿង

វីធីសាស្រ្តរបស់មេឃុំត្បូងក្រពើក្នុងការ​​ជួយ​ការពារ​​​ព្រៃឈើ និង​​បង្កើន​​​ជីវភាព​​របស់​​សមាជិក​​សហគមន៍​​ព្រៃឈើ

Jeffrey Williamson and Dy Vutheara
Talk of the Forest

​នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រទេសកម្ពុជា ស្ថិតក្នុងតំបន់ទេសភាពព្រៃឡង់ ដែលជាតំបន់សំបូរទៅដោយសត្វព្រៃសំខាន់ៗ​មួយ​នៃអាស៊ីអាគ្នេយ៍ លោកមេឃុំម្នាក់ បានរួមចំណែកយ៉ាងសំខាន់​ក្នុងការ​ការពារ​ព្រៃឈើ និងបង្កើនជីវភាពប្រជាជនក្នុងឃុំរបស់គាត់ តាមរយៈការ​បង្កើតជាក្រុមឥណទានក្នុងសហគមន៍ព្រៃឈើ។  

លោក គៀង សេងគី ត្រូវបានតែងតាំងជាមេឃុំក្នុងឆ្នាំ១៩៨៨។ បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់ ការបង្កើនសេដ្ឋកិច្ច និងការទន្រ្ទាន​ធនធានមានការកើនឡើងយ៉ាងគំហ៊ុក ពិសេសធនធានព្រៃឈើ។ ក្នុងទសវត្ស១៩៧០ ប្រទេសកម្ពុជាគ្របដណ្តប់ដោយដីព្រៃចំនួន១៣.២លានហិចតា បន្ទាប់មកក្នុងឆ្នាំ១៩៩៣ គម្របព្រៃបានធ្លាក់ចុះមកត្រឹម ១០.៥លានហិចតា។ 

ខ្ញុំបានឃើញព្រៃឈើជាច្រើនមានភាពរេចរឹល ដោយសារ​តែការកាប់ឈើអនាធិបតេយ្យ និងការកាប់រានយកដីលោក គាង​សេងគី មានប្រសាសន៍បែបនេះខ្ញុំមានបំណងចង់ការពារព្រៃឈើ ប៉ុន្តែខ្ញុំក៏មិនប្រាកដថាគួរធ្វើ​បែបណា” ។ 

លោកមេឃុំ បានតស៊ូក្នុងការគ្រប់គ្រងធនធានធម្មជាតិ​ដោយមានការចូលរួមពីសហគមន៍ និងជួយបង្កើត​សហគមន៍​ធនធាន​ធម្មជាតិ​ភូមិចុងដាក្នុងឆ្នាំ២០០១។ រយៈពេល៧ឆ្នាំក្រោយមក សហគមន៍នេះ បានធ្វើនិយ័តកម្មទៅជា​សហគមន៍ព្រៃឈើ។ ប៉ុន្តែ​ការ​គ្រប់គ្រង​សហគមន៍នៅ​ជួប​ឧបសគ្គដោយសារតែថវិការបស់សហគមន៍នៅមាន​កម្រិត។ ដូចនេះ លោក គៀង សេងគី បាន​ប្រើប្រាស់​នូវ​​វិធីសាស្រ្តថ្មី​ក្នុងការ​ទទួលបាននូវថវិកា និងការពារ​ព្រៃឈើ​ក្នុង​ឃុំ គឺ​ឥណទានសហគមន៍ព្រៃឈើ។

Keang Seng Ky
លោក គាង សេងគី បានក្លាយជាមេឃុំត្បូងក្រពើតាំងពីឆ្នាំ ១៩៨៨ និងបានលះបង់ទាំងកំលាំងកាយ និងចិត្តក្នុងការ​ការពារព្រៃឈើ​ក្នុង​ឃុំ​របស់គាត់​យ៉ាង​សកម្ម

ការផ្តួចផ្តើមនេះបង្កើតក្នុងឆ្នាំ២០១៥ នៅពេលធនាគារអភិវឌ្ឍន៍អាស៊ីក្រោមគម្រោង ឧបត្ថម្ភស្បៀងបន្ទាន់-ហិរញ្ញប្បទានបន្ថែម (ADB-GAFSC, the Global Agriculture & Food Security Program) បានផ្តល់នៅជី ពូជស្រូវ ពូជបន្លែ ដល់សហគមន៍ព្រៃឈើ​ព្រៃត្បូងដំរី​(ភូមិចុងដា)។ ដោយឃើញនូវឳកាសនេះ លោកមេឃុំបាន​ពិភាក្សាជាមួយសមាជិកសហគមន៍ និងស្នើដល់គ្រួសារដែលមាន​លទ្ធ​ភាពបង់ជូនសហគមន៍ចំនួន ១០,០០០ម៉ឺនរៀល (២.៥ដុល្លារ​អាមេរិច) សម្រាប់​ជីមួយបាវ សរុបថវិកាបានចំនួន ២៣លានរៀល។ ថវិកានេះ ត្រូវបានគ្រប់គ្រងដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្បូងដំរីតាមរយៈគម្រោងឥណទាន  សម្រាប់ឲ្យ​សមាជិក​ខ្ចី ប៉ុន្តែពួកគាត់ប្រឈមនូវឧបសគ្គខ្លះៗដោយសារតែពុំ​មានរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការគ្រប់គ្រង និងលក្ខន្តិកៈសម្រាប់​ក្រុមក្នុង​ការអនុវត្ត។

ក្នុងឆ្នាំ២០១៨ លោក គៀង សេងគី និងគណៈកម្មាការសហគមន៍ បានស្នើសុំឲ្យ​មជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ (រីខូហ្វ) ជួយពួកគេ ក្នុងការបង្កើតនូវរចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ។

ឥណទានសហគមន៍ព្រៃឈើ​ គឺជាវិធីសាស្រ្តមួយ ដែលបង្កើត​ក្នុងប្រទេសកម្ពុជា ដើម្បីជួយសហគមន៍ក្នុងការទទួល​បានប្រាក់ចំណូល​ដោយ​ខ្លួនឯង សម្រាប់ការ​គ្រប់គ្រង​ព្រៃសហគមន៍។ គម្រោងនេះ​ត្រូវបានសាកល្បង​ដំបូងក្នុងខេត្តកំពង់ធំ ជាមួយសហគមន៍ចំនួន៥ ហើយបច្ចុប្បន្ន បានពង្រីកទៅដល់សហគមន៍ចំនួន២១ ក្នុងខេត្តចំនួនបីក្នុងប្រទេសកម្ពុជា។ ​​

“យើងសង្កេតឃើញថា ឥណទានសហគមន៍ព្រៃឈើ​ពិតជាបានជួយពួកយើងយ៉ាងច្រើនលោកស្រី លុក ឡៃសឿន អនុប្រធាន​ឥណទាន​សហគមន៍ព្រៃឈើមានប្រសាសន៍ដូចេ្នះ។ “សមាជិកអាចខ្ចីប្រាក់ពីឥណទាន​សហគមន៍ព្រៃឈើ​បានងាយស្រួ​ល​ជាង​គ្រឹស្ថាន​មីក្រូហិរញ្ញវត្ថុសមាជិកអាចខ្ចី​ប្រាក់​បានរហូតដល់ ១លានរៀល (២៥០ដុល្លារអាមេរិច) និងបង់ត្រលប់មកវិញក្នុងរយៈពេល៦ខែ ក្នុងអត្រាការប្រាក់២%។

“ដូចជាមិនសូវមាន​​បញ្ហាក្នុងដំណើរការ​ឥណទានសហគមន៍ទេ ព្រោះ​សមាជិកមានពេលវេលាគ្រប់គ្រាន់ក្នុងការសងត្រលប់មកវិញនេះតាមលោកស្រី លុក ឡៃសឿនបានបញ្ជាក់។ ថវិការបស់សហគមន៍ចំនួន២៣លាន បច្ចុប្បន្នបានកើនឡើងដល់ ៣៧.៥លាន ប្រហែល ៩,៣៧៥​ ដុល្លារអាមេរិច និងបានជួយដល់​សមាជិកក្នុងការបង្កើនចំណូលរបស់ពួកគាត់។

សមាជិកបានខ្ចីប្រាក់ឥណទានសហគមន៍ព្រៃឈើ ដើម្បីធ្វើ​កសិកម្មរបស់ពួកគាត់ ក្នុងពេលជាមួយគ្នាបានជួយដល់ការ​គ្រប់គ្រង​ព្រៃឈើ។ “បច្ចុប្បន្នយើងមានថវិកាសម្រាប់ប្រើប្រាស់ក្នុងការ​ការពារ​ព្រៃឈើលោក​ស្រីលុក ឡៃសឿន និយាយពីថវិកា​ដែលទទួល​បាន​ពី​ឥណទានសហគមន៍ព្រៃឈើ។អាទិភាពរបស់គណៈកម្មាការឥណទានសហគមន៍គឺការផ្តល់ថវិកាដល់ក្រុមល្បាត។

តាមរយៈនេះ សមាជិកសហគមន៍អាចធ្វើការ​ល្បាតជាទៀង​ទាត់ ដើម្បីការពារ​ព្រៃសហគមន៍ពីការ​កាប់ឈើ​ខុសច្បាប់ និង​ការ​ទន្ទ្រានយកដី។ ព្រៃឈើរបស់យើងមានភាពប្រសើរឡើង” នេះជាសំដីរបស់សមាជិកសហគមន៍ក្នុងពេលពិភាក្សាក្រុម “ឥឡូវនេះមិនមានសកម្មភាពខុសច្បាប់ក្នុងព្រៃ​សហគមន៍ ដោយសារក្រុមល្បាតរបស់យើងរឹងមាំ” ។

លោក គៀង សេងគី យល់ច្បាស់ពីតួនាទីរបស់គាត់ក្នុងការជួយដល់សហគមន៍គ្រប់គ្រងព្រៃឈើឲ្យមាននិរន្តរភាព។ សហគមន៍ព្រៃឈើ​មួយចំនួនបានរងនូវការបំផ្លាញលោក គៀង សេងគី​មានប្រសាសន៍បែបនេះ។​ កត្តាដែលធ្វើឲ្យ​បាត់បង់​គឺមក​ពី​គណៈកម្មាការ​សហគមន៍​មិនសូវរឹងមាំ និងមិនមានការគាំទ្រ​ពីអជ្ញាធរមូលដ្ឋាន”។  

ប៉ុន្តែសម្រាប់លោកមេឃុំ គៀង សេងគី ការជួយសហគមន៍បង្កើតប្រភពហិញ្ញវត្ថុ ដើម្បីការពារព្រៃសហគមន៍ និងប្រព័ន្ធអេកូស៊ីឡូស៊ី ​ជុំវិញ​នោះ​គឺជាជោគជ័យផ្ទាល់ខ្លួនរបស់លោកផងដែរ។  

“ខ្ញុំជាអ្នកផ្តួចផ្តើមបង្កើតសហគមន៍ព្រៃឈើ” លោកបាននិយាយបែបនេះ “ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបាន​ធ្វើច្រើនឆ្នាំ​មក​នេះ​ជា​មរត​កបន្សល់ទុក​ក្នុងជំនាន់របស់ខ្ញុំ។ សម្រាប់ខ្ញុំ អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋក្នុងភូមិគឺជាតួនាទីរបស់ក្រុមប្រឹក្សាឃុំ”។