Community credit scheme funds patrols and reforestation, boosts female leadership in forestry

28, April 2020
RECOFTC Cambodia
ឥណទាន​សហគមន៍​ព្រៃឈើ​ គាំទ្រដល់សហគមន៍ព្រៃឈើព្រៃក្បាលបីជា​ថវិកា​ក្នុងការគ្រប់គ្រង និងការពារព្រៃឈើ​របស់ពួកគេ​ និងបង្កើត​ឳកាស​ដល់​ស្រ្តីធ្វើអ្នក​ដឹកនាំ​ក្នុងវិស័យព្រៃឈើ

សម្រាប់លោកឃួន ម៉ុន ម្លប់ឈើដែល​គាត់​ឈរ​ក្រោម​នៅពេល​ធ្វើបទបង្ហាញទៅ​កាន់​គណៈប្រតិភូពី​ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) គឺ​ខុសប្លែកពីកាលដែល​គាត់នៅពីក្មេង។ ក្នុងទសវត្សទី ៧០ ការ​កាប់ឈើ​ធ្វើជា​ធ្យូងបានធ្វើឲ្យតំបន់នេះ​រង​នូវ​ភាពរេចរឹលយ៉ាងខ្លាំង។ បន្ទាប់មក​ការកាប់ឈើ​អនាធិបតេយ្យ និង​ការអភិវឌ្ឍសេដ្ឋកិច្ច​ បានធ្វើឲ្យព្រៃនៅជុំវិញ​ភូមិក្បាលបីក្នុងខេត្តកំពង់ធំនេះស្ទើរតែបាត់បង់ទាំងស្រុង។  

កសិកម្មពនេចរ និង​ការមិនយល់ដឹងពី​ច្បាប់គឺជាអ្វីដែល​កើតឡើងក្នុងសហគមន៍ខ្ញុំ កំឡុងពីឆ្នាំ១៩៧៩ ដល់ដើមឆ្នាំ២០០០,” នេះបើតាមលោក ឃួន ម៉ុនជីវភាពរបស់ពួកយើងពឹងផ្អែក​លើព្រៃឈើ ហើយយើងប្រើប្រាស់តែនៅ​ក្នុងគ្រួសារ​ប៉ុណ្ណោះ។

ប៉ុន្តែ​ប្រហែលជាជាង១០ឆ្នាំនេះ មាន​ការផ្លាស់ប្តូរមួយ នៅពេល​ដែល​ប្រជាជន​បានបង្កើតសហគមន៍ព្រៃឈើ។ ពេលនេះ លោកឃួន ម៉ុនជាប្រធានសហគមន៍ព្រៃឈើនេះ

SDC delegation
លោកឃួន ម៉ុន និយាយទៅកាន់គណៈប្រតិភូទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ពី​ការប្រែប្រួល​នៃ​គម្របព្រៃឈើ និង​ពី​ការអនុវត្តរបស់សហកមន៍ក្នុងការ​ដាំព្រៃឡើងវិញ

តំបន់នេះ​គ្មានដើមឈើ​ទេ នៅពេល​ដែល​យើងចាប់ផ្តើម​សហគមន៍ព្រៃឈើ ប៉ុន្តែពេលនេះយើងឃើញមាន​ឈើដុះឡើងវិញជាច្រើនលោកឃួន ម៉ុនបាននិយាយទៅ​កាន់គណៈប្រតិភូមកពីSDC ដែល​បាន​ទៅ​ទស្សនកិច្ចនៅសហគមន៍ព្រៃឈើព្រៃក្បាលបីដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីការ​​អនុវត្តគម្រោងភាពជាដៃគូព្រៃឈើ និងជលផល (PaFF)

គម្រោង PaFF ទទួលបានការគាំទ្រថវិកាពី SDC ដោយអនុវត្តរយៈពេល​៥ឆ្នាំ  ក្នុងគោលបំណងជួយបង្កើន​នូវភាពស៊ាំរបស់សហគមន៍ទៅនឹងការប្រែប្រួលទាំងផ្នែកសេដ្ឋកិច្ច និងធនធានធម្មជាតិ តាមរយៈការគ្រប់គ្រង​ធនធានធម្មជាតិដោយ​មានការចូលរួមពីសហគមន៍។ គម្រោងនេះ ជាកិច្ចសហការរវាងអង្គការ World Wide Fund for Nature (WWF), រីខូហ្វ, the Non-timber Forest Product Exchange Program (NTFP-EP) និង the Culture and Environment Preservation Association (CEPA)   

តាំងពីឆ្នាំ ២០១៥ គម្រោង PaFF បានជួយលោក ឃួន ម៉ុន និង៦២គ្រួសារទៀត នៅសហគមន៍ព្រៃក្បាលបីក្នុងការ​អនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍របស់ពួកគេ។ 

សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា ត្រូវចាត់ទុកជា​ទ្រព្យសម្បត្តិរដ្ឋក្នុងច្បាប់។ ផែនការ​គ្រប់គ្រងសហគមន៍ ជាឯកសាមួយដែល​សហគមន៍ត្រូវរៀបចំ និងអនុវត្តតាមបន្ទាប់ពីបាន​ទទួលការអនុម័តពី​រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា ប្រសិនបើពួកគេចង់​រក្សានូវសិទ្ធិក្នុងការគ្រប់គ្រងព្រៃសហគមន៍។ 

បើតាមលោកឃួន ម៉ុន បច្ចុប្បន្នសហគមន៍អាចប្រមូលអនុផលព្រៃឈើ និងឈើបង្គោលមួយចំនួនដើម្បីលក់ ហើយបានផ្តល់ចំណូលដល់សហគមន៍ជាង ៥០០ដុល្លារអាមេរិច។

ទីតាំងព្រៃក្បាលបី
សហគមន៍ព្រៃឈើព្រៃក្បាលបី ទំហំ៧៦១ហិចតា លាតសន្ធឹងក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា

ដំណុះឡើងវិញនេះ ក៏បង្ហាញពីភាពប្រឈមនៃបទល្មើសព្រៃឈើដែលសហគមន៍ជួបប្រទះតាំងពីយូរមកហើយ ពិសេសនៅពេលយប់ និងនៅរដូវវស្សា។ ជាការឆ្លើយតប​សហគមន៍បានបង្កើតឥណទានសហគមន៍ព្រៃឈើ។ ឥណទាននេះ ជួយសហគមន៍ ឈានមួយជំហ៊ានទៀតទៅរកស្វ័យថវិកាសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រង ក៏ដូចជាការល្បាតព្រៃ។

សមាជិកក្រុមឥណទានអាច​ខ្ចីប្រាក់ពីឥណទាន ដោយការប្រាក់ត្រឹមតែ​៣% ក្នុងមួយខែ នេះគឺជាជម្រើសថ្មីមួយទៀតពីការខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ។ ការប្រាក់​ដែលទទួលបាននឹងប្រើទៅក្នុងការបង្កើនទុនក្រុមឥណទាន ការងារដ្ឋបាល និងការអនុវត្តផែនការគ្រប់គ្រង។ ឥណទានសហគមន៍ព្រៃឈើ ក៏បាន​លើកទឹកចិត្តឲ្យមានការចូលរួម​ពី​ជនងាយរងគ្រោះក្នុងសហគមន៍ ដែល​ជាគោលការណ៍គ្រឹះមួយ​ក្នុងគម្រោង PaFF

Credit scheme
ថវិកា​បាន​ពី​ឥណទានសហគមន៍ព្រៃឈើ ជួយដល់ការល្បាត និង​ការអនុវត្តផែនការគ្រប់គ្រងផ្សេងទៀត ដូចមាន​បង្ហាញខាងលើ

មិនថានៅសហគមន៍ព្រៃក្បាលបី ឬសហគមន៍ផ្សេងទៀតឡើយ ឥណទានសហគមន៍មានសមាជិកភាគច្រើនគឺជាស្រ្តី។ ការចូលរួមនេះ បាន​ធ្វើឲ្យពួកគេមាន​សម្លេងក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការប្រើប្រាស់ថវិកាពីក្រុមឥណទាន​ទៅគ្រប់គ្រងព្រៃសហគមន៍។ 

យើងពិភាក្សាគ្នាថាតើថវិកានេះគួរចំណាយលើការងារណាមួយណាក្នុងផែនការគ្រប់គ្រងនេះជាសំដីរបស់ អ្នកស្រី សាយ អាំ ដែល​ជា​លេខារបស់សហគមន៍ព្រៃក្បាលបី។ បានដឹងច្រើនជាងមុន​ពីសកម្មភាពក្នុងការគ្រប់គ្រងព្រៃសហគមន៍ព្រោះខ្ញុំបានចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ​របស់ឥណទានសហគមន៍ព្រៃឈើ។

ការល្បាត
សមាជិកសហគមន៍ព្រៃឈើព្រៃក្បាលបីល្បាតព្រៃសហគមន៍

សមាជិកសហគមន៍ ជឿជាក់ថាការសម្រេចចិត្តរបស់គណៈកម្មាការ​សហគមន៍ ជាហេតុផលធំមួយ​ដែល​ធ្វើឲ្យសហគមន៍ជោគជ័យ។ ថវិកាពីក្រុមឥណទានចំនួន ៥៨ដុល្លារអាមេរិចក្នុងមួយខែ ធ្វើឲ្យសហគមន៍អាច​ល្បាតព្រៃជាប្រចាំពីរដង ក្នុងមួយខែ និងអាចធ្វើការស្តារព្រៃឈើឡើងវិញដោយមិនចាំបាច់ពឹងផ្អែកលើ​ថវិការជំនួយ។ សហគមន៍បានចាប់បទល្មើសបាន៥ដង ហើយ​រិបអូសយកទូកចំនួន ១ និងកានសាំង ១៥ ដែលប្រើសម្រាប់ដឹកឈើបង្គោលចំនួន ៥០០។

###

ការងាររបស់រីខូហ្វ អាចធ្វើទៅបានដោយមាន​ការគាំទ្រជាបន្តបន្ទាប់ពីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារអភិវឌ្ឍកិច្ចសហប្រតិបត្តិការ​អន្តរជាតិស៊ុយអែត (Sida)។