សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការត្រួតពិនិត្យនិងវាយតម្លៃសហគមន៍ព្រៃឈើដោយមានការចូលរួម

រៀបចំដោយ៖ រីខូហ្វ សហការណ៍ជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ

១. សាវតា

មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (រីខូហ្វ) តាមរយៈកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល ជំហានទី ២ (PaFF2), ជាគម្រោងដឹកនាំអនុវត្តដោយអង្គការ WWF និងចូលរួមអនុវត្តដោយ មជ្ឈមណ្ឌល​សម្រាប់​​មនុស្ស និង​ព្រៃឈើហៅកាត់ថា RECOFTC, អង្គការផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ NTFP-EP និង​សមាគម​ន៍​ថែរក្សា​វប្បធម៌ និងបរិស្ថាន ហៅកាត់ថា CEPAPaFF2 ជាគម្រោងក្រោមជំនួយបដិភាគរបស់​ទីភ្នាក់​ងារ​​សហ​ប្រតិប​ត្តិ​ការ​ដើម្បី​អភិវឌ្ឍ​នៃប្រទេស​ស្វីស​ ដែលគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ព្រៃឈើ សហគមន៍​​នេសាទ នៅក្នុងខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ  និង​ខេត្តកំពង់ធំ​។ ដើម្បី​ចូលរួមពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើ (រីខូហ្វ) បានសហការជាមួយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​កំពង់ធំ ក្រោមការគាំទ្របច្ចេកទេស​ និងថវិកាពី រីខូហ្វ នៅថ្នាក់តំបន់  អនុវត្តន៍សាកល្បង​គម្រោង ពង្រឹង​ការ​ត្រួតពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើដោយមានការចូលរួម នៅសហគមន៍ព្រៃឈើគោលដៅ ចំនួនបី នៅ​ខេត្ត​កំពង់ធំ រួមមានសហគមន៍ព្រៃឈើព្រៃក្បាលបី សហគមន៍ព្រៃឈើត្រពាំងរូង និង​សហគមន៍ ព្រៃឈើអូរសោម។

            គម្រោងបានគាំទ្រសហគមន៍ព្រៃឈើទាំងបី រៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតំលៃដោយមានការ ចូលរួម ដែល​អាចឲ្យសហគមន៍តាមដាន និងវាយតំលៃវឌ្ឍនភាព និងភាពប្រឈមក្នុងការគ្រប់គ្រង សហគមន៍ព្រៃឈើ​របស់​ពួកគេ។​ កន្លងមកគម្រោងបានកសាងសមត្ថភាព គាំទ្រសហគមន៍គោលដៅ ទាំងបី រៀបចំការត្រួត​ពិនិត្យនិងវាយ​តំលៃ​សហគមន៍ព្រៃឈើដោយមានការ​ចូលរួម ព្រមទាំងសាកល្បងវាយតំលៃ ស្ថានភាពសហគមន៍ព្រៃឈើទាំងបី សម្រាប់ឆ្នាំ២​០១៧ផងដែរ។

គម្រោងនឹងរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំស្តីពីការត្រួតពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើដោយមានការ ចូលរួម ដែលចួលរួមដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឈើខេត្ត អជ្ញាធរដែនដី មន្រ្តី​សង្កាត់​និងផ្នែកពាក់ព័ន្ធនៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងបុគ្គលិកអង្គការដៃគូ​រនៅ ខេត្តកំពង់ធំ ព្រមទាំង​ការិយាល័យ​សហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើផងដែរ 

២. គោលបំណង

          សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការត្រួតពិនិត្យនិងវាយតម្លៃសហគមន៍ព្រៃឈើដោយមានការ ចូលរួម មានគោលបំណង៖

-         បង្ហាញពីដំណើរការរៀបចំ ប្រពន្ធ័ត្រួតពិនិត្យ និង​វាយ​តម្លៃ​សហគមន៍ព្រៃឈើដោយមានការ ចូលរួម ដែលគម្រោងបានអនុវត្តន៍កន្លងមក

-         ចែករំលែកលទ្ធផលនៃការអនុវត្តសាកល្បងប្រព័ន្ធត្រួតពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើ ដោយមានការចូលរួមរបស់សហគមន៍ព្រៃឈើគោលដៅទាំងបីរបស់គម្រោង

-         ពិភាក្សាកែលំអប្រព័ន្ធត្រួតពិនិត្យនិងវាយតំលៃសហគមន៍ព្រៃឈើដោយមានការចូលរួម​ ដើម្បីឱ្យ សហគមន៍ និងអ្នកពាក់ព័ន្ធមានលទ្ធភាពយកប្រើប្រាស់បានសម្រាប់ការងារ ត្រួតពិនិត្យសហគមន៍ ព្រៃឈើដោយមានការចូលរួម ស្របតាមគោលនយោបាយ ច្បាប់ និងបទដ្ឋានពាក់ព័ន្ធនឹងការគ្រប់គ្រង សហគមន៍ព្រៃឈើនៅកម្ពុជា។

៣. ទីកន្លែងនិងពេលវេលា

          សិក្ខាសាលានឹងរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨។

៤. អ្នកចូលរួម

          សិក្ខាសាលាឆ្លុះបញ្ចាំងនេះមានអ្នកចូលរួមសរុប ៤០នាក់ ក្នុងនោះមាន៖

-         តំណាងការិយាល័យសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើ ២នាក់

-         មន្រ្តីសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើពាក់ព័ន្ធ នៃខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ១០នាក់

-         អជ្ញាធរដែនដី មេភូមិ និងក្រុមប្រឹក្សាឃុំពាក់ព័ន្ធ ១០នាក់

-         បណ្តាញសហគមន៍ព្រៃឈើខេត្ត ៥នាក់ (ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ)

-         តំណាងគណៈកម្មការសហគមន៍ព្រៃឈើគោលដៅ ៦នាក់

-         ក្រុមការងារ RECOFTC (4 PCFPCs PaFF2)

-         អង្គការដៃគូរ ៨​នាក់

 

៥. កម្មវិធីសិក្ខាសាលា

ពេលវេលា

សកម្មភាព

អ្នកសម្របសម្រួល

០៧.៣០-០៨.៣០

ចុះឈ្មោះអ្នកចូលរួម

ក្រុមការងារRECOFTC

០៨.៣០-០៩.០០

បើកសិក្ខាសាលា

  • មតិស្វាគមន៍របស់តំណាង RECOFTC
  • មតិសំណេះសំណាល​ និងបើកសិក្ខាសាលា ​របស់​​ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ

លោក កៅ វុត្ថា

០៩.០០-០៩.១០

ថតរូបអនុស្សាវរីយ៍

 

០៩.១០-០៩.៣០

សម្រាកអាហារសំរ៉ន់

 

០៩.៣០-០៩.៤០

គោលបំណង និងកម្មវិធីសិក្ខាសាលា

លោកទេព ថាវរិន្ទ

០៩.៤០-១០.០០

ប្រព័ន្ធត្រួតពិនិត្យនិងវាយតំលៃសហគមន៍ព្រៃឈើដោយ មានការចូលរួម 

លោក តុល សុខជា

១០.០០-១០.១៥

ដំណើរការរៀបចំបង្កើតប្រព័ន្ធត្រួតពិនិត្យនិងវាយតំលៃ សហគមន៍ព្រៃឈើដោយមានការចូលរួម

លោក ទេព ថាវរិន

១០.១៥-១១.០០

ការអនុវត្តសាកល្បងលើប្រព័ន្ធត្រួតពិនិត្យ និង​វាយតំលៃ សហគមន៍ព្រៃឈើដោយមានការចូលរួម៖

  1. សហគមន៍ព្រៃឈើព្រៃក្បាលបី
  2. សហគមន៍ព្រៃឈើអូសោម
  3. សហគមន៍ព្រៃឈើត្រពាំងរូង

លោក តុល សុខជា

១០:០០-១៣:៣០

ការពិភាក្សា និងផ្តល់យោបល់កែលំអរលើប្រព័ន្ធត្រួពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើដោយមានការចូលរួម ៖

  1. គណៈកម្មការសហគមន៍ព្រៃឈើ
  2. អជ្ញាធរដែនដី
  3. មន្រ្តីសង្កាត់ ផ្នែក និងខ័ណ្ឌរដ្ឋបាលព្រៃឈើ
  4. អង្គការដៃគូ

 

លោក សោម សុភ័ក្រ

លោក ទេព ថាវរិន

លោក កៅ វុត្ថា

លោក តុល សុខជា

១១:៣០-១៣:៣០

សំរាកអាហារថ្ងៃត្រង់

 

១៣:៣០-១៤:០០

ពិភាក្សាបញ្ចប់ និងរៀបចំបទបង្ហាញរបស់ក្រុមនីមួយៗ

 

១៤:០០-១៥:០០

បទបង្ហាញលទ្ធផលក្រុមពិភាក្សា ៖

  1. គណៈកម្មការសហគមន៍ព្រៃឈើ
  2. អជ្ញាធរដែនដី
  3. មន្រ្តីសង្កាត់ ផ្នែក និងខ័ណ្ឌរដ្ឋបាលព្រៃឈើ
  4. អង្គការដៃគូរ

តំណាងក្រុមនីមួយៗ

១៥:០០-១៥:៣០

សម្រាកអាហារសំរ៉ន់

 

១៥:៣០-១៦:០០

ការត្រួពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើក្នុងបរិបទ សហគមន៍ព្រៃឈើក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៖ បទពិសោធន៍របស់អង្គការរីខូហ្វ

បណ្ឌិត ចាន់ដ្រា ស៊ីឡូរី

១៦:០០-១៦:៣០

បូកសរុបលទ្ធផលសិក្ខាសាលា

លោក តុល សុខជា

១៦:៣០-១៧:០០

បិទសិក្ខាសាលា ៖

  • មិតិចាប់អារម្មណ៍របស់នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ធំ
  • មតិចាប់អារម្មណ៍បិទសិក្ខាសាលារបស់តំណាង នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ

លោក កៅ វុត្ថា

                                                                                   រក្សាសិទ្ធិកែប្រែកម្មវិធីក្នុងករណីចាំបាច់

 

 

AttachmentSize
A-Table for 3 years of PME_Kbalbei_April 2018 (P50 copies).doc79 KB
B-Table for 3 years of PME_O Som_April 2018 (50 copies).doc85 KB
C-Table for 3 years of PME_Tropaing Roung_April 2018 (50copies).doc85.5 KB
Draft Content for CF-PM&E Guideline (50 copies).doc8.18 MB
PM&E_Reflectionworkshop_Kampong Thong.pdf1.53 MB