RECOFTC Cambodia
PAFF

វគ្គបណ្តុះបណ្តាលស្តីពីឥណទានសហគមន៍ព្រៃឈើ

Feb 18
2019
Location
ខេត្តក្រចេះ
RECOFTC Events

RECOFTC តាមរយៈគម្រោងធនធានរួម ដំណោះស្រាយរួម (SRJS)​ និងគម្រោង PaFF បានផ្តួចផ្តើមឲ្យមានការបណ្តុះបណ្តាល រវាងសហគមន៍ និង សហគមន៍ ដែលជាការសម្របសម្រួល និងលើកទឹកចិត្តឲ្យ គគស ដែលមានបទពិសោធន៍ បង្រៀនដល់ គគស ផ្សេងទៀត ដោយសារតែ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើតែង​បានទទួលការបណ្តុះបណ្តាល​ពីអង្គការ​ដែគូអភិវឌ្ឍ​សហគមន៍​ព្រៃឈើ និងស្ថាប័នជំនាញ ការបណ្តុះបណ្តាលនេះត្រូវការធនធានមនុស្សមកពីខាងក្រៅ ហើយ​ជួនកាលជួបប្រទះ​នូវការ​ប្រឈម​មួយចំនួន ដូចជា ការប្រើប្រាស់ភាសាបច្ចេកទេស ដែលសហគមន៍ពិបាកយល់ និងជួនការ​សហគមន៍​គិតថាចំណេះដឹង​ទាំងនោះ​មិនអាចយកទៅអនុវត្តនៅក្នុងសហគមន៍គាត់បាន ឆ្លើយតបទៅនឹងបទពិសោធន៍​នៃការប្រឈមទាំងនេះ

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖

  • លើកទឹកចិត្ត ឲ្យសហគមន៍ ដែលមានបទពិសោធន៍ជួយដល់សហគមន៍ផ្សេងទៀត
  • ពង្រីកទស្សនទាននៃគម្រោងឥណទានគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ទៅដល់សហគមន៍ដែលចាប់អារម្មណ៍
  • ធ្វើផែនការសកម្មភាពបង្កើតគម្រោងឥណទានគាំទ្រការអនុវត្តផែនការគ្រប់គ្រងនៅតាមសហគមន៍គោលដៅនិមួយៗ