RECOFTC Cambodia
PAFF

សិក្ខាសាលាចាប់ផ្តើមកម្មវិធី​ដៃគូ​លើ​វិស័យ​ព្រៃឈើ និងជលផល វគ្គ២

រីខូហ្វកម្ពុជា រួមជាមួយអង្គការដៃគូ ដឹកនាំដោយអង្គការ WWF បានចាប់ផ្តើមអនុវត្តកម្មវិធី ដៃគូលើវិស័យព្រៃឈើ និងជលផល វគ្គ២ ដែលមានរយៈពេល ៥ឆ្នាំបន្តទៀត គឺចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហ​ប្រតិបត្តិការ
RECOFTC News

បន្ទាប់ពីទទួលជោគជ័យក្នុងការអនុវត្តកម្មវិធីនេះក្នុងវគ្គទី១ ដោយបានជួយដោយផ្ទាល់ដល់សហគមន៍ព្រៃឈើចំនួន ១៥ និងសហគមន៍នេសាទចំនួន ១៥ ព្រមទាំងបានបង្កើតសហគ្រាសសហគមន៍បានចំនួន ១៨ ដែលសហគ្រាសទាំងនោះ អាច​ធ្វើអាជីវកម្ម ត្រី ទឹកឃ្មុំព្រៃ ឬស្សី និងការទទួលបានចំណូលពីអេកូទេសចរផងដែរ។ កម្មវិធីនេះ ក៏បានជួយដល់ការបង្កើន​សមត្ថភាពរបស់ដៃគូ និងអ្នកពាក់ព័ន្ធថ្នាក់ខេត្ត ដើម្បីឈានទៅដល់កិច្ចសហប្រតិបត្តិការ និងការរៀបចំផែនការក្នុងតំបន់​ទេស​ភាព។ 

សម្រាប់វគ្គទី២នេះ ដោយប្រើប្រាស់បទពិសោធន៍ពីការអនុវត្តវគ្គទី១ ដែលទទួលបានជោគជ័យនៅខេត្តស្ទឹងត្រែង និង​ក្រចេះ​ ដើម្បីពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់ខេត្តព្រះវិហារ និងកំពង់ធំ។ ការពង្រីកខ្លួននេះអាចធ្វើទៅបានតាមរយៈ​កិច្ចសហការជាមួយដៃគូ តាមរយៈគម្រោងផ្សេងៗទៀតដែលពួកគេកំពុងអនុវត្ត ដោយមានគោលដៅរួមដូចនឹងកម្មវិធី​PAFF ក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយនិរន្តរភាព។