RECOFTC

សិក្ខាសាសាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥

Jan 11
2021
Location
សៀមរាប ប្រទេសកម្ពុជា​ ចាប់ពីម៉ោង ០៨ៈ០០នាទីព្រឹក ដល់ម៉ោង ១៦ៈ៣០នាទីរសៀល (GMT +7)

កម្មវិធីនេះត្រូវពន្យាពេលដោយសារស្ថានភាពកូវីដ-១៩  

រីខូហ្វ និងក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា នឹងសហការរៀបចំសិក្ខាសាសាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥។

សិក្ខាសាលានេះនឹងអញ្ជើញចូលរួមពី តំណាងក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។ ជាងនេះទៅទៀត ក្នុងនោះអ្នកចូលរួម​បីនាក់ដែល​ជាបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ គឺ​ជាតំណាង​បណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ ដែលបានសម្របសម្រួល និងគាំទ្រដោយ​រីខូហ្វនៅឆ្នាំ ២០១៩ ក្រោមគម្រោងសម្លេងសម្រាប់ព្រៃឈើ​មេគង្គ Voices for Mekong Forests project។  

អ្នកចូលរួម​នឹង​ពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាពីតម្រូវការ​ដែល​សហគមន៍ត្រូវការ​ក្នុងការគ្រប់គ្រងតំបន់ដែលពួកគេគ្រប់គ្រង។ ជាមួយគ្នានេះ ក្រសួង និងសហគមន៍ក៏នឹងពិនិត្យរួមគ្នាពីលទ្ធផល និងឳកាស​ពី​ការអនុវត្តផែនការយុទ្ធសាស្រ្តបច្ចុប្បន្នផងដែរ។ព៍ត៌មានពីសិក្ខាសាលានេះ នឹងយកទៅដើម្បីដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥។  

អ្នកចូលរួមនឹង​ត្រូវចូលរួមតាមការអញ្ជើញប៉ុណ្ណោះ

ក្រសួងបរិស្ថាន គ្រប់គ្រង​តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ ក្រោម​ការគ្រប់គ្រងរបស់ខ្លួន ក្រសួងបានបែងចែកតំបន់សម្រាប់សហគមន៍ដើម្បីគ្រប់គ្រង ក្នុងគោលបំណងគ្រប់គ្រង​ដោយនិរន្តរភាពធនធានធម្មជាតិ និង​បង្កើតឳកាស​សម្រាប់​ជីវភាព​របស់សហគមន៍ក្នុង​ និងជុំវិញតំបន់​ការពារ។ រីខូហ្វ បានគាំទ្រក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថានតាំងពីឆ្នាំ ២០០៨ ក្នុងការសិក្សាពី​តម្រូវការសមត្ថភាព​សម្រាប់សមភាពយេនឌ័រ។ តាមរយៈលទ្ធផលនេះ រីខូហ្វបន្តគាំទ្រក្រសួងក្នុងការធ្វើផែនការ​យុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ ២០១០-២០១២។ រីខូហ្វ និងក្រសួងបន្តកិច្ចសហការ​របស់ខ្លួន ក្នុងការ​លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបរិស្ថានក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០១៩ ក្រោមគម្រោង Weaving Leadership for Gender Equality initiative ដែលមាន​អក្សរកាត់ WAVES ជាគម្រោងដែលរីខូហ្វបានផ្តួចផ្តើម មានរយៈពេល៣ឆ្នាំ ដោយទទួលបានជំនួយពីប្រទេសស៊ុយអែត។ កម្មវិធីនេះបាន​ប្រមូលថ្នាក់ដឹកនាំយេនឌ័រពីប្រទេសកម្ពុជា និងប្រទេសចំនួន ៦ផ្សេងទៀត ដើម្បីរួមគ្នា​លើកកម្ពស់សមភាពយេនឌ័រក្នុងការប្រែប្រួលអាកាសធាតុ រេដបូក និងព្រៃឈើ ការពង្រឹងច្បាប់ អភិបាលកិច្ច និងដំណើរការ​និងគោលនយោបាយក្នុងការធ្វើពាណិជ្ជកម្ម។  

###

ការងាររបស់រីខូហ្វអាចសម្រេចទៅបានដោយមានការគាំទ្រពីទីភ្នាក់ងារ​ស្វីសសម្រាប់ការអភិវឌ្ឍ (SDC) និងកិច្ចសហប្រតិបត្តិការ និងទីភ្នាក់ងារសហប្រតិបត្តិការស៊ុយអែតសម្រាប់ការអភិវឌ្ឍអន្តរជាតិ (Sida)។