RECOFTC
រឿង

គម្រោងសម្លេងដើម្បីព្រៃឈើ៖ ប្រទេសកម្ពុជា

17, March 2015
រីខូហ្វ
Stories of Change

វីដេអូនេះ បង្ហាញពីខ្សែជីវិតរបស់អ្នកដឹកនាំសហគមន៍ពីនាក់ស្ថិតក្នុងឃុំ អន្លង់វិល ដែលបានធ្វើការការពារព្រៃឈើ​ក្នុង​សហគមន៍របស់ពួកគាត់ ជាមួយនឹងសមាជិក ក៏ដូចជារួមគ្នាជាមួយ នឹង​បណ្តាញ​សហគមន៍​ផ្សេងទៀត​ក្នុង​ខេត្ត​ពោធិ៍សាត់។ ពួកគាត់បាន​នាំពួកយើងទៅជាមួយពេលពួកគាត់ទៅល្បាតក្នុងព្រៃ និងប្រាប់ពួកយើង​ពី​សារៈសំខាន់នៃ​ព្រៃឈើ​សម្រាប់ពួកគាត់។ ឃុំអន្លង់វិល ជាផ្នែកមួយក្នុងចំណោមសហគមន៍ទាំង ១៦ផ្សេងទៀត ដែល​បាន​ចងក្រង​គ្នា​ជា​បណ្តាញ​ក្នុងខេត្តពោធិ៍សាត់ ដែលជាបណ្តាញសហគមន៍ទី១ បង្កើតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១២។ បណ្តាញនេះ អាចផ្តល់ជាវេទិកាសម្រាប់ឲ្យសហគមន៍ធ្វើការចែក​រំលែក​ព័ត៌មាន និងពិភាក្សាគ្នា​ក្នុងការ​ដោះស្រាយ ជម្លោះ ដូចជា​ការ​រួមគ្នាក្នុងការ​ដើរល្បាត​ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការឈូសឆាយដីព្រៃឈើ