RECOFTC កម្ពុជា
អំពី

ក្រុមការងារ

 

រូបថតបុគ្គលិករីខូហ្វ ពេលប្រជុំធ្វើផែនការប្រចាំឆ្នាំ២០១៨

គ្រួសាររីខូហ្វ មានសមាជិកចំនួន ៩៦នាក់ ដែលធ្វើការរួមគ្នាដើម្បីជួយបង្កើនតម្លៃរបស់សហគមន៍ព្រៃឈើក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំង​នៅ​ថ្នាក់តំបន់ និងថ្នាក់ជាតិ។ ដោយមានការិយាល័យតាមប្រទេស៧ និងការិយាល័យ​កណ្តាលមួយ មជ្ឈមណ្ឌល​ គឺ​​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​​ប្រាកដ​ពី​និរន្តរភាព​​នៃ​សហគមន៍​នៅ​លើ​ពិភពលោក​នា​ពេល​អនាគត។

សម្រាប់រីខូហ្វ កម្ពុជា មានបុគ្គិលិកចំនួន ០៧នាក់៖

១) នាយកប្រចាំប្រទេស

លោកស្រី ហ៊ូ កល្យាណ

២) នាយករងប្រចាំប្រទេស

លោក ហេង ដា

៣) អ្នកសម្របសម្រួលភាពជាដៃគូសហគមន៍ព្រៃឈើ

លោក ឈ្នាង គីរីវុធ

៤) អ្នកសម្របសម្រួលកម្មវិធីបណ្តុះបណ្តាល

លោក តុល សុខជា

៥) មន្រ្តីទំនាក់ទំនង

កញ្ញា ឌី វុទ្ធារ៉ា

៦) មន្រ្តីគណនេយ្យ និង រដ្ឋបាល

លោកស្រី ស៊ន ចាន់សី

៧) ជំនួយការមន្រ្តីគណនេយ្យ និង រដ្ឋបាល

លោកស្រី តាន់ សេងហ៊ាន់

បេសសកម្មរបស់យើងធ្វើទៅបានតាមរយៈការធ្វើការរួមគ្នារបស់ផ្នែកទាំងបីរួមមាន៖

ផ្នែកសម្របសម្រួលកម្មវិធី និងគាំទ្របច្ចេកទេស ដឹកនាំកិច្ចទំនាក់ទំនងក្នុងតំបន់ គាំទ្រ​ដល់កិច្ចទំនាក់ទំនង​នៅ​ថ្នាក់​ប្រទេស​នីមួយៗ និងរៀបចំ ព្រមទាំងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់​លំដាប់ថ្នាក់។ 

ផ្នែកសម្របសម្រួលកម្មវិធី និងគាំទ្របច្ចេកទេស៖ ធ្វើកិច្ចសហប្រតិបត្តិការកម្មវិធី និងគម្រោងទាំងអស់ និង​​ផ្តល់​សេវាកម្ម​បច្ចេកទេសទៅក្រៅប្រទេសតាមរយៈរីខូហ្វប្រចាំប្រទេសនីមួយៗ ឬរួមគ្នា ឬថ្នាក់តំបន់

ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ៖ គ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ និងគណនេយ្យ រដ្ឋបាល ព្រមទាំងបច្ចេកវិទ្យាព៍ត៌មាន។