RECOFTC កម្ពុជា
អំពី

ដៃគូ

ម្ចាស់ជំនួយ

រីខូហ្វ ធ្វើការគាំទ្រសហគមន៍ព្រៃឈើក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយការងារនេះអាច​ធ្វើ​ទៅបាន​​គឺ​​​ដោយ​សារ​​តែ​​មាន​ការ​ឧបត្ថម្ភពីម្ចាស់ជំនួយជាច្រើន។ ម្ចាស់ជំនួយសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះរួមមាន៖ 

ភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (SDC)

ភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជាអ្នកគាំទ្ររីខូហ្វសំខាន់ជាងគេតាំងពីយើង​ទើប​តែចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៨៧ និងនៅតែជាម្ចាស់ជំនួយស្នូលរបស់យើងរហូតមកដល់ឆ្នាំ២០០៨។ SDC បានបន្តការគាំទ្រលើគម្រោងកសាងសមត្ថភាពជាច្រើនសម្រាប់កម្មវិធីរេដបូក និងការកសាងស្ថាប័នសម្រាប់បណ្តាញព្រៃឈើសង្គមក្នុងតំបន់អាស៊ាន (ASFN) ហើយបច្ចុប្បន្ន SDC បានគាំទ្រដល់ភាពជាដៃគូអាស៊ាន-ស្វីសលើវិស័យព្រៃឈើសង្គម និងការប្រែប្រួលអាកាសធាតុ (ASFCC) ដែលរីខូហ្វ​គឺ​ជាដៃគូសំខាន់ក្នុងការអនុវត្តគម្រោងនេះ។ នៅខែកក្កដា ឆ្នាំ២០១២ SDC​ បានបន្តធ្វើជាម្ចាស់ជំនួយស្នូល​របស់រីខូហ្វម្តងទៀត ដោយផ្តោតទៅលើការគាំទ្រនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការលើកកម្ពស់សហគមន៍ព្រៃឈើដើម្បីទប់ស្កាត់ភាពប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ និងការខ្វះខាតទឹក។ 

ភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (Sida)

ជាអ្នកជួយបង្កើតរីខូហ្វ ដោយ Sida បានជួយគាំទ្ររីខូហ្វតាំងពីឆ្នាំ១៩៩៧ តាមរយៈការផ្តល់ថវិកាតាម​   គម្រោងនានា។ ក្នុងឆ្នាំ២០០៤ Sida បានក្លាយជាម្ចាស់ជំនួយស្នូល និងបន្តគាំទ្រដល់សហគមន៍ព្រៃឈើ ដែលជា​មធ្យោបាយក្នុងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយ និងបន្ស៊ាំនៃការប្រែប្រួលអាកាសធាតុ និងបង្កើនសិទ្ធិ ព្រមទាំងជីវភាព។ កិច្ចព្រមព្រៀងជំនួយរបស់Sida មកដល់រីខូហ្វ គឺធ្វើឡើងចាប់ពីខែតុលា ឆ្នាំ២០១០ ដល់ខែកញ្ញា ឆ្នាំ២០១៥ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយទៀត ដើម្បីបន្តជំនួយដល់​រីខូហ្វពីខែតុលា ឆ្នាំ២០១៦ ដល់​ខែកញ្ញា ឆ្នាំ២០២១។    

រាជរដ្ឋាភិបាលថៃ

រាជរដ្ឋាភិបាលថៃ គឺជាសមាជិកមួយក្នុងចំណោមសមាជិកទាំងអស់ដែលបង្កើតរីខូហ្វ និងជាហត្ថលេខីក្នុងធម្មនុញ្ញរបស់រីខូហ្វ។ រីខូហ្វ បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនាយកដ្ឋានព្រៃឈើជាតិ នាយកដ្ឋានឧទ្យានជាតិ និង​នាយកដ្ឋានធនធាន​សមុទ្រ និងឆ្នេរ ក្នុងការពង្រឹងបណ្តាញសហគមន៍ព្រៃឈើជាតិ និងកសាងសមត្ថភាពពួកគេក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយពឹងផ្អែក​លើ​សហគមន៍នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ​ កិច្ចសហប្រតិបត្តិការ​នេះ​បានជួយកសាងសមត្ថភាពរបស់មន្រ្តីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន អ្នកគ្រប់គ្រងសហគមន៍ព្រៃឈើ និងអ្នកធ្វើការ​ក្នុងផ្នែកគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងបានលើកកម្ពស់​ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រាជ​រដ្ឋាភិបាលថៃ ក៏បានរួមចំណែកក្នុងការគាំទ្រដល់ថវិកាប្រចាំឆ្នាំរបស់រីខូហ្វថៃ ក្នុងការគាំទ្រសហគមន៍ព្រៃឈើ ក្នុង​ប្រទេសថៃ តាមរយៈការផ្តល់ការិយាល័យនៅ គណៈកម្មាការអប់រំជាន់ខ្ពស់ នៃក្រសួងអប់រំ និងសាកលវិទ្យាល័យកាសេសាត។

រដ្ឋាភិបាល

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​ នេសា៖  រីខូហ្វ សហការជាផ្លូវការជាមួយរដ្ឋាបាលព្រៃឈើដែលស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទចាប់តាំងពីឆ្នាំ ២០០៦មក។ រីខូហ្វបានដើរតួនាទីយ៉ាងសកម្មនៅផ្តួចផ្តើមក្នុងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ព្រៃឈើនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាក្នុងនាមជាសមាជិក ក្រុម​ការងារ​បច្ចេក​ទេស​ចម្រុះ​ស្តីពី​កំណែ​ទម្រង់​ព្រៃឈើ គណៈកម្មាធិការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ  ក្រុមការងារព្រៃកម្មវិធីព្រៃឈើជាតិ  និង ក្រុមការងាររេដថ្នាក់ជាតិ។
ក្រសួងបរិស្ថានៈ​  តាមរយៈអនុស្សារៈនៃការយោគយល់រវាងក្រសួងបរិស្ថាន និងរីខូហ្វ-មជ្ឈមណ្ឌលសម្រាប់មនុស្ស និង ព្រៃឈើចាប់តាំងពីឆ្នាំ ២០០៦មក បានបង្កើតឲ្យមានកិច្ចសហការយ៉ាងរឹងម៉ាំទៅលើកម្មវិធីស្រាវជ្រាវ អភិវឌ្ឍគោលនយោបាយ  គម្រោង និងកម្មវិធីនានាក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបរិស្ថាន៖ គឺជាស្ថាប័នរដ្ឋាភិបាលគ្រប់គ្រងទៅលើតំបន់ការពារធម្មជាតិ។  កិច្ចព្រមព្រៀងនេះក៏ផ្តោតជាសំខាន់ផងដែរទៅលើការពង្រឹងយន្តការអនុវត្តដែលមានស្រាប់ក្នុងការ​គ្រប់គ្រង​សហគមន៍តំបន់ការពារធម្មជាតិ  ការផ្តួចផ្តើមគំនិត និងអភិក្រមថ្មីៗ ព្រមទាំងលើកកម្ពស់ និងយកការងារទាំងនេះទៅអនុវត្តបន្ត។

អង្គការក្រៅរដ្ឋាភិបាល

ក្នុងការអនុវត្តគម្រោងរីខូហ្វ កម្ពុជាបានធ្វើការសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលទាំងក្នុងស្រុក និងក្រៅស្រុករួម​មាន៖ មូលនិធិសត្វព្រៃពិភពលោក (WWF), សមាគមន៍អភិរក្សសត្វព្រៃ (WCS), វេទិកា​នៃអង្គការមិនមែនរដ្ឋាភិបាល (NGO-Forum), សមាគមន៍ថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA), ម្លប់ បៃតង (MB), វិទ្យាស្ថាន​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ដោយ​មាន​ការ​ចូលរួម​ដោយ​សហគមន៍ (CBNRM-LI)។